![]() | ថ្ងៃនេះ | 5 |
![]() | ម្សិលមិញ | 25 |
![]() | សរុប | 19369 |
ភ្នំពេញ ៖ លោក អេស ព្រីមជីត(S. Premjith) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ដែលត្រូវចប់អាណត្ដិ នៅកម្ពុជា លោកបានអះអាងថា បច្ចុប្បន្ននេះ ទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរសឹង្ហបុរី-កម្ពុជា ក្នុងអាណតិ្ដការទូតរបស់លោកបានកើនឡើង៤០ភាគរយ ហើយបើទោះបីចប់អាណត្តិការទូតរបស់លោកនៅកម្ពុជាក្តី ប៉ុន្ដែលោកអះអាងថា លោកនឹងខិតខំធ្វើយ៉ាងណាជម្រុញទាក់ទាញអ្នកវិនិយោគពីសឹង្ហបុរីមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានច្រើនថែមទៀត។
ភ្នំពេញ ៖ វេទិកាពិភាក្សា និងស្វែងយល់របស់សភាស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ថវិកាស្តីពី យុទ្ធសាស្ត្រកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថវិកា ស្តី ពីហិរញ្ញវត្ថុសម្រាប់ ការគ្របគ្រងឆ្នាំ២០១៤ បានបើកធ្វើនៅវិមានរដ្ឋសភាដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ភ្នំពេញ ៖ យោងតាមសេចក្តីស្នើច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៥មាត្រាបានចែងថា រាល់ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ ឬដោយសេចក្តីសម្រេចជាស្ថាពររបស់តុលាការ
កំពង់ចាម ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៣នេះ បានញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
កំពង់ចាម ៖ ឆ្នាំនេះភោគផលដំណាំពោតនឹងទទួលបានផលល្អប្រសើរ នោះបើតាមការប្រកាសលោកព្រាហ្មណ៍ព្រះរាជគ្រូទូលថ្វាយ និងជំរាបជូនអំពីលទ្ធផលនៃការផ្សងព្រះផ្នូលព្រះគោឧសភរាជតាមរយៈឲ្យបរិភោគអាហារ៧មុខរួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក សុរា ដែលតម្កល់លើតុកណ្តាលទីព្រះស្រែទៅតាមតម្រាបវេណីដែលមានតាំងពីបុរម បុរាណមក នៅក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣នេះ
តាកែវ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបាន លើឡើងថា បក្សប្រឆាំងគឺគេបានសន្យាគ្រប់បែបយ៉ាង តែមិនដែលធ្វើបានអ្វីទេ ដូចឃើញស្រាប់ហើយ សួរថាតើរហូតមកដល់ពេលនេះមានសមិទ្ធផលអ្វីខ្លះដែលគណបក្សប្រឆាំងបានកសាង គឺមានតែគណបក្សប្រជាជនកម្ពុជាទេដែលជាអ្នកកសាង ដូច្នេះសូមជនរួមជាតិទាំងអស់ ត្រិះរិះពិចារណាកុំជឿតាមការសន្យាខ្យល់របស់បក្សប្រឆាំងនោះ គឺជាការបោកប្រាស់។
កំពង់ចាម ៖ ប្រជាពរដ្ឋឃុំ ស្រុពញាក្រែក ខេត្តកំពង់ចាមប្រមាណជាង១០០០នាក់បានមកជួបជុំគ្នា ប្រារព្ធទិវា២០ ឧសភា ដើម្បីគោរពវិញ្ញាណក្ខខ័ណ្ឌដល់វរជនស្នេហាជាតិ ដែលបានពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងវិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋស្លូតត្រង់ដែលត្រូវសម្លាប់យ៉ាងរង្គាលដោយរបបប្រល័យពូជសាសន៍ប៉ុលពតអំឡុងឆ្នាំ១៩៧៥-១៩៧៩ និងនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនដល់អ្នកស្លាប់ទាំងងអស់សូមឲ្យវិញ្ញាណក្ខ័ន្ធបានទៅកើតក្នុងសុគតិភពជានិរន្តតរៀងទៅ។
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ នៃរដ្ឋសភា លើកមកពិភាក្សា និងអនុម័ត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ភ្នំពេញ ៖ លោក យូហ្សី គីម៉ាម៉ារី ( YUJI Kumamaru ) ទូតថ្មីជប៉ុនប្រចាំកម្ពុជា បានសំណូមពរឲ្យមានកិច្ចសហប្រតិបត្តិការបានច្រើន និងខ្លាំងក្លាឡើងថែមទៀតរវាងដំណើរទស្សនកិច្ចរបស់សភា របស់ក្រុមមិត្តភាពសភាប្រទេសទាំងពីរ គឺកម្ពុជាទៅជប៉ុន ហើយខាងជប៉ុន មកកម្ពុជាបានញឹកញាប់។នេះបើតាមប្រសាសន៍លោក គាំម កុសល នាយកខុទ្ទការល័យសម្តេចប្រធានសភាឲ្យក្រុមអ្នកសារព័ត៌មានដឹង នៅក្រោយជំនួបសំដែងការគួរសម និងសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាព្រឹកថ្ងៃទី០៦ ខែឧសភាឆ្នាំ២០១៣នេះ នៅវិមានរដ្ឋសភា ក្នុងឳកាសដែលលោកត្រូវបានរាជរដ្ឋាភិបាលជប៉ុនតែងតាំងលោក ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុនប្រចាំកម្ពុជា បន្ទាប់ពីលោកបានថ្វាយសារតាំងចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ។...
ភ្នំពេញ ៖ លោក សែហ្សែរ ម៉ូស្ទូរ៉ា (SERGE MOSTURA) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ថា តទៅថ្ងៃមុខសក្ដានុពលរបស់ប្រទេសកម្ពុជា គឺមានបីសំខាន់ ក្នុងនោះវិស័យសំខាន់ទី១គឺវិស័យនាំចេញ ទី២គឺវិស័យកសិកម្ម ទី៣គឺវិស័យទេសចរណ៍ ហើយក្នុងឋានៈលោកជាអ្នកការទូតលោកនឹងខិតខំធ្វើយ៉ាងណាដើម្បីអូសទាញអ្នកវិនិយោគបារាំងមកកម្ពុជាឲ្យបានច្រើន។
ភ្នំពេញ ៖ លោក អេស ព្រីមជីត(S. Premjith) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ដែលត្រូវចប់អាណត្ដិ នៅកម្ពុជា លោកបានអះអាងថា បច្ចុប្បន្ននេះ ទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរសឹង្ហបុរី-កម្ពុជា ក្នុងអាណតិ្ដការទូតរបស់លោកបានកើនឡើង៤០ភាគរយ ហើយបើទោះបីចប់អាណត្តិការទូតរបស់លោកនៅកម្ពុជាក្តី ប៉ុន្ដែលោកអះអាងថា លោកនឹងខិតខំធ្វើយ៉ាងណាជម្រុញទាក់ទាញអ្នកវិនិយោគពីសឹង្ហបុរីមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានច្រើនថែមទៀត។
អានបន្តរ